ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តក្វាងទុង មកកាន់ កសស
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តក្វាងទុង ដឹកនាំដោយ លោក Song Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តក្វាងទុង និងជាអគ្គនាយក នៃគណៈកម្មការត្រួតពិនិត្យខេត្តក្វាងទុង អមដំណើរដោយ ថ្នាក់ដឹកនាំដោយ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ពី សមត្ថភាព និងទីផ្សារនាំចេញរបស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖