ទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ៩ព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងមន្ត្រីកុងស៊ុលអមដំណើរ ដល់ថ្នាក់ដឹកនាំ កសស និងបងប្អូននិយោជិតកម្មករ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖