កិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការ គយ និងភស្តុភារកម្មនៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) ដែលដឹកនាំដោយលោក TABEI Hideaki, General Manager of Mitsubishi Corporation
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ២ រសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការ គយ និងភស្តុភារកម្មនៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) ដែលដឹកនាំដោយលោក TABEI Hideaki, General Manager of Mitsubishi Corporation និងចូលរួមសង្កេតការណ៍ពីលោក TANINAI Ichitomo អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីប្រតិបត្តិការ និងឋបនីយភណ្ឌ របស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖