កិច្ចប្រជុំជាមួយក្រុមអ្នកបច្ចេកទេសចៃកា ដើម្បីពិភាក្សាការងារលើកទី២ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ
នៅវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកបច្ចេកទេសចៃកា ដើម្បីពិភាក្សាការងារលើកទី២ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖