សិក្ខាសាលា ស្តីពីការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតែន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)
នៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំធំ កសស៖ លោក ថោង វីរ៉ូ និង លោក ទី សាគុណ អគ្គនាយករង កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានសហការជាមួយក្រុមជំនាញការ JICA ប្រារព្ធសិក្ខាសាលា ស្តីពីការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតែន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣) ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖