កិច្ចប្រជុំពិភាក្សាការងារជាមួយ លោក Tanaka Kotaro និងតំណាងស្ថានទូតជប៉ុននៅកម្ពុជា
នៅម៉ោង ១១:០០ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ លោក Tanaka Kotaro, Deputy Chief Representative, JICA Cambodia Office និងតំណាងស្ថានទូតជប៉ុននៅកម្ពុជា អំពីកិច្ចសហប្រតិបត្តិការ និងផែនការយុទ្ធសាស្ត្រ របស់ប្រទេសជប៉ុន ជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។