កិច្ចប្រជុំជាមួយប្រតិភូក្រសួងការពារជាតិជប៉ុន ដឹកនាំដោយលោកវរសេនីយ៍ឯក Kotaro KURODA
នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ប្រតិភូក្រសួងការពារជាតិជប៉ុន ដឹកនាំដោយលោកវរសេនីយ៍ឯក Kotaro KURODA, Deputy Director of Logistics (Transportation) បានអញ្ជើញមកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។