ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៧ បានបើកអង្គប្រជុំលើកទី ១
ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៧ បានបើកអង្គប្រជុំលើកទី ១ ក្រោមអធិបតីភាពឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ៧ ព្រមទាំងឯកឧត្តមជាសមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស ៕