កិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ និងច្រកទ្វារកំពង់ផែសមុទ្រ
នៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយក្រុមការងារអន្តរក្រសួង ចុះសិក្សាស្ថានភាពតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីពិភាក្សាត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ និងច្រកទ្វារកំពង់ផែសមុទ្រ ។