នាវាទេសចរណ៍ឈ្មោះ Sun Princess ដែលជានាវាទី ២០ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០ នាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sun Princess ដែលជានាវាទី ២០ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៩៦៩ នាក់ (ស្រី ១.០៧៣) និងនាវិកចំនួន ៨៥១ នាក់ (ស្រី ១២៩) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។