គណៈប្រតិភូស្ថានទូតជប៉ុន និង JICA មកធ្វើទស្សនកិច្ចនៅ កសស និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ
វេលាម៉ោង ១០:០០ ព្រឹកថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយគណៈប្រតិភូស្ថានទូតជប៉ុន និង JICA ដែលមកធ្វើទស្សនកិច្ចនៅ កសស និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដឹកនាំដោយ Ms. Yukiko OKANO, Director, Country Assistance Planning Division I, International Cooperation Bureau, Ministry of Foreign Affairs of Japan ។