កិច្ចប្រជុំស្ដីពីផែនការមេនៃការធ្វើអោយប្រសើរឡើងប្រព័ន្ធភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា
នៅវេលាម៉ោង ១៥:០០ ថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយ Mr. Endo, JICA's Team នៃគម្រោង សិក្សាស្ដីពីផែនការមេនៃការធ្វើអោយប្រសើរឡើងប្រព័ន្ធភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ។