កិច្ចស្វាគមន៍ ឯកឧត្ដម ង្វៀន រថភឿង អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ ឯកឧត្ដម ង្វៀន រថភឿង អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលបានអញ្ជើញទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។