ដំណើរទស្សនកិច្ចសិក្សារបស់ឯកឧត្តម Michael TAN ឯកអគ្គរដ្ឋទូតសិង្ហបុរី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវេលាម៉ោង ៣:០០ រសៀល ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ឯកឧត្តម Michael TAN ឯកអគ្គរដ្ឋទូតសិង្ហបុរី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។