កិច្ចពិភាក្សាអំពីឋបនីយភណ្ឌ (Facilities) ក្នុងការសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវេលាម៉ោង ២:០០ រសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុន NYK Group South Asia Pte. Ltd (NYK Line), NYK RoRo Thailand, Toyota Daihatsu Engineering & Manufacturing, Toyota Tsusho Asia Pacific និងក្រុមហ៊ុន Toyota Cambodia ដើម្បីពិភាក្សាអំពីឋបនីយភណ្ឌ (Facilities) របស់កំពង់ផែ ក្នុងការសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។