ប្រតិភូកំពង់ផែអញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយលោក មាន គឹង នាយករងបច្ចេកទេស សម្ភារៈ សំណង់
នៅល្ងាចថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំប្រតិភូកំពង់ផែ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយលោក មាន គឹង នាយករងបច្ចេកទេស សម្ភារៈ សំណង់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ នេះដោយរោគគាពាធ ។