កិច្ចប្រជុំលើកកម្ពស់កិច្ចសហប្រតិបត្តការ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច
នាវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាជាមួយឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងលោក Aibek Smadiyarov លេខាទីមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសវិស័យដឹកជញ្ជូន ការនាំចេញ-នាំចូលផលិតផល ។