កិច្ចពិភាក្សាជាមួយប្រតិភូ ដែលដឹកនាំដោយលោក Zhang Jian Hua តំណាងពាណិជ្ជករ នៅខេត្ត Jilin
នាវេលាម៉ោង ១៦:០០ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបជាមួយប្រតិភូ ដែលដឹកនាំដោយលោក Zhang Jian Hua តំណាងពាណិជ្ជករ នៅខេត្ត Jilin នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។