ឯកឧត្ដម លូ គឹមឈន់ បានអញ្ជើញចុះទៅសំណេះសំណាល និង សាកសួរសុខទុក្ខ កងកំលាំងអាវុធហត្ថ
នាថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១០:៣០ ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណ:ប្រតិភូកំពង់ផែ អញ្ជើញចុះទៅសំណេះសំណាល និង សាកសួរសុខទុក្ខ កងកំលាំងអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងជិតចូលមកដល់ ៕