ឯកឧត្ដមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងជូនពរឯកឧត្ដម លូ គឹមឈន់
នារសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្ដមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងជូនពរឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្រី្ត បុគ្គលិក កម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងជិតចូលមកដល់ ៕







 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            