ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ (ង៣១)
នារសៀលថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណ:ប្រតិភូកំពង់ផែ ដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ នៅបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ (ង៣១) ។