ឯកឧត្តម លូ គឹមឈន់ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃនប់
ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃនប់ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃនប់ ដែលមានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម៖
- បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
- ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ពីកិច្ចប្រជុំមុន និងបញ្ហាដែលកើតឡើងថ្មីបន្តទៀត
- បញ្ហាផ្សេងៗ