វឌ្ឍភាពនៃការសាងសង់ចំណតផែពហុបំណង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ៧៣.៩០%
នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានអនុញ្ញាតអោយលោក Kyoji Takeza Wa, President of Toyo Construction Co., Ltd ចូលសំដែងការគួរសម និងរាយការណ៍អំពីវឌ្ឍភាពនៃការសាងសង់ចំណតផែពហុបំណង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ៧៣.៩០% នៃផែនការគ្រោងទុក ហើយគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០១៨ ខាងមុខ ។