នាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Crystal Symphony ដែលជានាវាទី ១៧ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Crystal Symphony ដែលជានាវាទី ១៧ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៨៥០ នាក់ និងនាវិកចំនួន ៥៧០ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២៣:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។