កិច្ចប្រជុំជាមួយក្រុមហ៊ុន SBIR, គណៈកម្មការមូលប័ត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា (CSX)
នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបប្រជុំជាមួយក្រុមហ៊ុន SBIR, គណៈកម្មការមូលប័ត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា (CSX) ដើម្បីពិភាក្សាការងារនៃដំណើរការ IPO របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។