ថា្នក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិក កសស បានទៅគោរពវិញ្ញាណក្ខន្ធ័សពលោក កុយ សំអូន អតីតនាយករងនាយកដ្ឋានរដ្ឋបាល ធនធានមនុស្ស
ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ១១:៣០ ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងថា្នក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិក កសស បានទៅគោរពវិញ្ញាណក្ខន្ធ័សពលោក កុយ សំអូន អតីតនាយករងនាយកដ្ឋានរដ្ឋបាល ធនធានមនុស្ស នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានទទួលមរណភាពដោយជរាពាធ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ។