ឯកឧត្ដម លូ គឹមឈន់ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារបោះផ្សាយលក់មូលប័ត្រ
ព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារបោះផ្សាយលក់មូលប័ត្រជាសាធារណៈលើកដំបូង (IPO) របស់ កសស ។