ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលជួបគណៈប្រតិភូទីក្រុង Nansha
នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ៩:៣០ ព្រឹក ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានទទួលជួបគណៈប្រតិភូទីក្រុង Nansha នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Huaying Zhong, Chairman, The Chinese people's Political Consultative Conference, The Committee of Nansha District of Guangzhou ។