ឯកឧត្ដម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណ:ប្រតិភូខេត្តក្វាងស៊ី ប្រទេសចិន
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:០០រសៀល ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងថ្នាក់ដឹកនាំកំពង់ផែ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណ:ប្រតិភូខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍ និងផែនការអនាគត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។