នាវាកងទ័ពជើងទឹកចិនចំនួន ០៣ គ្រឿង និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ០១ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាល្ងាចថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៦ នាវាកងទ័ពជើងទឹកចិនចំនួន ០៣ គ្រឿង ឈ្មោះ Hull Num 531, Hull Num 529, Hull Num 890 និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ០១ គ្រឿង ឈ្មោះ USS Germantown (LSD-42) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១៦ - ២០ ខែ តុលា ឆ្នាំ ២០១៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងប្រទេសទាំងពីរ ។