កិច្ចប្រជុំស្ដីពីទិដ្ឋភាពបច្ចេកទេស និងការងារសាងសង់ចំណតផែពហុបំណង
នាថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៩ៈ០០ព្រឹក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្ដីពីទិដ្ឋភាពបច្ចេកទេស និងការងារសាងសង់ចំណតផែពហុបំណង ជាមួយទីប្រឹក្សាបច្ចេកទេស (NK & OCGL JV) និងក្រុមហ៊ុនម៉ៅការសាងសង់ (TOYO-MAODA JV) ក្រោមអធិបតីភាព ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។