នាវាទេសចរណ៍ឈ្មោះ Pacific Eden ដែលជានាវាទី ២៨ មកពីកំពង់ផែប្រទេសសឹង្ហបូរី
នៅវេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ មាននាវាទេសចរណ៍ចំនួន ០១គ្រឿង ឈ្មោះ Pacific Eden ដែលជានាវាទី ២៨ មកពីកំពង់ផែប្រទេសសឹង្ហបូរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ហើយនាវាទេចរណ៍នេះបានផ្ទុកអ្នកដំណើរ ១០៩៤នាក់ និងនាវិក ៦១៨នាក់ ។ នាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:00 ថ្ងៃដដែល ហើយឆ្ពោះទៅកាន់កំពង់ផែ Ko Chang ប្រទេសថៃ ។