របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២១

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩.០០០ រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០ រៀល ស្មើនឹង ៩,៧៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ...

របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២១

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩.០០០ រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០ រៀល ស្មើនឹង ៩,៧៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៣.៧០៧.៣៩០.០០០រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០ រៀល ស្មើនឹង២៥២,១៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៧.១៤៩.៦៧០.០០០រៀល កើនឡើង ចំនួន ៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង ២,៦៨% និងមូលធនសរុប មានចំនួន ៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន ៨១.៥៣២.៧៤១.០០០ រៀល ស្មើនឹង ១១,៦១%

 

សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖ 

 

១. អនុបាតចរន្ត ២,២៥ ដង
២. អនុបាតចរន្តលឿន ១,៩៤ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៦,៥៧ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១១,៩៥ %
៥. អនុបាតគំលាតចំណេញដុល ២៣,០៣ %
៦. អនុបាតគំលាតចំណេញភាព ២៧,៣៧ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៧,០៤ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.០៩២,៥២ រៀល

 សូម​អាន​របាយការណ៍​ប្រចាំ ឆ្នំា ២០២១ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

1. របាយការណ៍ប្រចាំឆ្នាំ២០២១

2. Annual Report 2021-Eng

3. របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ២០២១

4. Annual Corporate Governance Report 2021-Eng

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក