របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២៤

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៤៥៩.២១២.១៣៣.០០០ រៀល កើនឡើងចំនួន ៩៤.៥៧១.៣៦២.០០០ រៀល ស្មើនឹង ២៥,៩៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២៦.៧៣៣.៦២៩.០០0 ...

របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២៤

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៤៥៩.២១២.១៣៣.០០០ រៀល កើនឡើងចំនួន ៩៤.៥៧១.៣៦២.០០០ រៀល ស្មើនឹង ២៥,៩៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២៦.៧៣៣.៦២៩.០០០ រៀលកើនឡើងចំនួន ៤.៧៦៨.១៣៩.០០០ រៀល ស្មើនឹង ៣,៩១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។  នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៧៧៣.៣២៤.៦១៧.០០០ រៀល កើនឡើងចំនួន ១៧០.៤៩៩.៦៧៧.០០០ រៀល ស្មើនឹង ១០,៦៤% និងមូលធនសរុបមានចំនួន ១.០៦៩.៩០១.៧៧៦.០០០ រៀល កើនឡើងចំនួន ៩៧.៨៥៦.៩០០.០០០ រៀល ស្មើនឹង ១០,០៧%

 

សូចនករសំខាន់ៗសម្រាប់របាយការណ៍ប្រចាំឆ្នាំ២០២៤ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,៣៨ ដង
២. អនុបាតចរន្តលឿន ២,០៦ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,១៥ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១១,៨៥ %
៥. អនុបាតគំលាតចំណេញដុល ២៦,៤២ %
៦. អនុបាតគំលាតចំណេញភាព ២៧,៦០ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១៩,១៥ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.៤៧៧,៥៦ រៀល

 សូម​អាន​របាយការណ៍​ត្រីមាសទី៤ ឆ្នាំ២០២៤ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំឆ្នាំ ២០២៤

២. Annual Report for 2024.pdf

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក