របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ ២០២៤
ក្នុងត្រីមាសទី២ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន១១៤.៥១៣.៧៦១.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២៣ ចំនួន ២២.៤៥០.៦២៩.០០០រៀល ស្មើនឹង២៤,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៧.៧៩២.០៣៧.០០០រៀល កើនចំនួន ៧.៨៣៤.២៤២.០០០រៀល ស្មើនឹង ២៦,១៥%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២១១.៨៧៨.១៨០.០០០ រៀល កើនចំនួន ៤២.១៨៧.៦០៣.០០០ រៀល ស្មើនឹង ២៤,៨៦% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧១.០៨៧.៨១៤.០០០ រៀល ថយចុះចំនួន ២៤.៨៤៧.៥០៥.០០០ រៀល ស្មើនឹង ២៥,៩០% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦៨៧.៥៩៣.៧០០.០០០ រៀល កើនឡើងចំនួន ៨៤.៧៦៨.៧៦០.០០០ រៀល ស្មើនឹង ៥,២៩% និងមូលធនសរុប មានចំនួន ១.០២៧.៣២៥.៤២២.០០០ រៀល កើនឡើងចំនួន ៥៥.២៨០.៥៤៦.០០០ រៀល ស្មើនឹង ៥,៦៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៤២ ដង |
២. | អនុបាតចរន្តលឿន | ២,១៤ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,២៤ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,៦៨ % |
៥. | អនុបាតគំលាតចំណេញដុល | ៣០,១៥ % |
៦. | អនុបាតគំលាតចំណេញភាព | ៣៣,០០ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ២៤,៩៣ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៤៤០,៦១ រៀល |
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៤ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖