ឋបនីយភណ្ឌស្តុក

១ - ស្ថានីយ​ប្រតិបត្តិការ​កុងតេន័រ​

          ការគ្រប់គ្រង​កុងតេន័រ ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​បត់បែន​ដោយ​ការទទួលខុសត្រូវ​ដើម្បី​ធ្វើឲ្យ​កំពង់ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ ក្លាយ​ជា​កំពង់ផែ​ដែល​មាន​គុណភាព សេវាកម្ម​ល្អប្រសើរ​ក៏ដូចជា​ការលើក​កំពស់​ផលិតភាព​ដើម្បី​បំពេញ​តម្រូវការ ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ព្រមទាំង​តម្លៃ ដែល​មាន​ភាព​ប្រកួតប្រជែង​ដល់​អតិថិជន​អ្នកប្រើប្រាស់​ផែ​។ កសស បាន​បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​ក្នុង​គោលបំណង​ប្រើប្រាស់ និង​ធ្វើឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​កុងតេន័រ (CTMS) ធ្វើឲ្យមាន​ភាពងាយស្រួល​ដល់​កិច្ច​ការគ្រប់គ្រង​កុងតេន័រ ការធ្វើផែនការ​ទីលាន ការធ្វើផែនការ​នាវា ក៏​ដូចជា​ប្រតិបត្តិការ​ផ្ទេរ​ផ្ទុក​ចូល​នាវា និង​ប្រតិបត្តិការ​នៅ​ទីលាន​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ដល់​អតិថិជន ជាពិសេស​គឺ​ការបង្កើន​ផលិតភាព និង​កាត់បន្ថយ​រយៈពេល​សំចត​នៅ​ផែ​របស់​នាវា​។​

          សម្បទាស្តុកកុងតេន័រ

ប្រភេទនៃសម្បទា ទំហំ (ម) សមត្ថភាពសត្តុក បរិមាណ
- ទីលានកុងតេន័រថ្មី ១០៣ ០០០ ៨ ៤០០ TEUs ០១
- ទីលានស្តុកសំបកកុងតេន័រ ៤៦ ០០០ ៣ ០០០ TEUs ០១
- កុងតេន័រត្រជាក់   ៥៤ ប្រអប់ ០៩ ប្រអប់ភ្ជាប់ចរន្ត
- ឃ្លាំង រើ -​ រៀប​ទំនិញ​កុងតេន័រ ៦ ០០០ ១២ ០០០ តោន ០១ (ឃ្លាំងលេខ ៤)

 

​២ - ស្ថានីយ​ប្រតិបត្តិការ​ទំនិញ​ទូទៅ​

          កសស បាន​បែងចែក​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន ដោយឡែក​ពីគ្នា​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ប្រតិបត្តិការ ក៏ដូចជា​ការលើកកម្ពស់​ផលិតភាព ពិសេស​ជាង​នេះ​ទៀត​គឺ ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ​។​

          ជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាលស្តី​ពីកា​រ​បង្កើន​ផលិតផល​ស្រូវ និង​លើកកម្ពស់​បរិមាណ​នាំ​អង្ករ​ចេញ ព្រមទាំង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត កសស បានរៀបចំ និង​យកចិត្តទុកដាក់​លើ​ប្រតិបត្តិ​ការនាំចេញ ផលិតផល​កសិកម្ម​នេះ ដោយ​ផ្តោត​សំខាន់​លើ​តម្លៃ​សេវាកម្ម និង​ផលិតភាព​ដើម្បី​បម្រើ​អតិ​ថ​ជន​ឲ្យបាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ គណនេយ្យភាព និង​ភាពជឿ​ទុកចិត្ត​បាន​។​

          សម្បទាស្តុកទំនិញទូទៅ

ប្រភេទនៃសម្បទា ទំហំ (ម) សមត្ថភាពសត្តុក បរិមាណ
- ឃ្លាំងស្តុកទំនិញ ៣៦ ០០០ ៧២ ០០០ តោន ០៥ ខ្នង
- ទីលានស្តុកទំនិញ ៤៥ ០០០ ៩០ ០០០ តោន  

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • CMA CGM
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់​ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖