ប្រវត្តិកំពង់ផែ

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (​កសស​) ត្រូវបាន​សាងសង់​លើកដំបូង​នៅ​ឆ្នាំ ១៩៥៦ ហើយ​ចាប់ផ្ដើម​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ជា​ថ្មី​ឡើងវិញ​ក្រោយ​ឆ្នាំ ១៩៧៩ ដោយ​ប្រតិបត្តិការ​នៅពេលនោះ ផ្ដើមចេញ​ពី​ទ្រង់ទ្រាយ​តូច​តាមរយៈ​ការប្រើប្រាស់​កម្លាំង​កម្មក​រ ធនធានមនុស្ស​ផ្ទាល់ សម្ភារ​បរិក្ខារ និង​មធ្យោបាយ​គ្រឿងចក្រ​ធម្មតា ដើម្បី​ធ្វើ​ការលើកដាក់​ទំនិញ​កុងតេន័រ និង​បម្រើឲ្យ​ការដឹកជញ្ជូន​របស់ខ្លួ​ន ។ ចាប់តាំងពី​ពេលនោះ​មក ដោយ​មាន​ការសិក្សា និង​ការធ្វើឲ្យ​ប្រសើរឡើង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ពី​បណ្ដា​ភ្នាក់ងារ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​បងប្អូន​ជាច្រើន​ផ្សេងទៀត កំពង់ផែ​បាន​រីកចម្រើន និង​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ។​

​ដើម្បី​ដើរ​ឲ្យទាន់​បរិមាណ​ទំនិញ ដែល​បន្ត​កើនឡើង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ កំពង់ផែ​បានប្រែក្លាយ​មធ្យោបាយ​ដឹកជញ្ជូន​ពី​ទំនិញ​វេច​ខ្ចប់ ទៅ​ជា​ទំនិញ​កុងតេន័រ​វិញ ។ ដើម្បី​ធ្វើឲ្យ​មាន​លក្ខណៈ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត តម្រូវការ​អភិវឌ្ឍន៍​ចំណត​ផែ​កុងតេន័រ​មួយ ត្រូវ​បាន​សម្រេច​ឡើង​នៅ​ពេល​នេះ ហើយ​ដោយ​មាន​ជំនួយការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចំណត​ផែ​កុងតេន័រ​នោះ ត្រូវបាន​សាងសង់​ឡើង​នៅ​ឆ្នាំ ២០០២ ។​

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់​ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖