Trade Information On 17-Dec-2017

Last Price : KHR 4,700,   Change : KHR 0,   Change : % 0,   P/E Ratio : 18.50,   Base Price : KHR 4,700,   Opening Price : KHR 0,   High Price : KHR 0,   Low Price : KHR 0,  Accumulating Volume : 0,   Accumulating Value : (KHR) 0

ឋបនីយភណ្ឌចំណតនាវា

          កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​លក្ខណៈ​ អំណោយផល​យ៉ាង​ប្រសើរ​ពី​ធម្មជាតិ​ដោយ​មាន​កោះ​ជាច្រើន​នៅ​ជុំវិញ ​ជា​រនាំង​ការពារ​ខ្យល់​យ៉ាង​ប្រសើរ ក្នុង​ការការពារ​សុវត្ថិភាព​ចូល​ចត​របស់​នាវា​នៅ​ក្នុង​ចំណត​កំពង់ផែ​។ លើសពី​នេះ​កំពង់ផែ​បាន​សាងសង់​ទំនប់​ទឹក​សមុទ្រ​បន្ថែម ដើម្បី​ការពារ​ខ្យល់​ដែល​មាន​កំលាំង​ខ្លាំង​បោកបក់​មក​លើ​ចំណត​ផែ​កុង​តែ​ ន័រ ដែល​ធ្វើឲ្យ​សុវត្ថិភា​ព​ចូលចត​របស់​នាវា​មកកាន់​កំពង់ផែ​កាន់តែ​មាន​លក្ខណៈ ​ប្រសើរ​ឡើង​ថែម​ទៀត​។​

          កសស មាន​សមត្ថភាព​អាច​អោយ​នាវា​ចូល​ចត​ទាំង​ក្នុង​រដូវក្តៅ និង​រដូវភ្លៀង​។​

          កសស មាន ​នាវា​សណ្តោង​ចំនួន ០៥​គ្រឿង ដែល​មាន​កំលាំង​ម៉ាស៊ីន ៦,៦០០សេះ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចូល​ចត​របស់​នាវា​។ ក្រៅពី​សម្បទា​ខាងលើ កំពង់ផែ​នៅ​មាន​កាណូត​ចង​ពួរ និង​កណ្ណធារ​ដែលមាន​បទពិសោធន៍​ជា​ច្រើន​នាក់​ទៀត ដើម្បី​បំរើ​សេវាកម្ម​បំពេញ​ចិត្ត​អតិថិជន ព្រមទាំង​រក្សា​នូវ​សុវត្ថិភាព​ចូល​ចត​របស់​នាវា​ផងដែរ​។

          ​កសស មាន ​ចំណត​ផែ​ដែលមាន​ប្រវែង​សរុប (២៩០+២៩០+៣៥០+៤០០)​ម៉ែត្រ ដែល​ត្រូវបាន​បែងចែក​ជា ៩​ចំណត ក្នុងនោះ​ចំណត​លេខ​១ និង​លេខ​៣ ស្ថិត​នៅ​ភាគ​ខាងលិច​, និង​ចំណត​លេខ​២ និង​លេខ​៤ ស្ថិត​នៅ​ភាគ​ខាងកើត​។ ចំណែកឯ​ចំណត​លេខ​៥, លេខ​៦, លេខ​៧, លេខ​៨, គឺ​ស្ថិតនៅ​ផ្នែក​ខាង​ក្នុង​នៃ​ចំណត​កំពង់ផែ​។ ចំណត​នីមួយៗ​អាច​ឲ្យ​នាវា​ដែល​មាន​ប្រវែង​សរុប ១៥០ម៉ែត្រ ចូល​ចត​, លើកលែង​តែ​ចំណត​លេខ​២ និង​លេខ​៤ ដែល​អាច​អោយ​នាវា​ដែល​មាន​ប្រវែង​ត្រឹមតែ 100​ម ចូល​ចត​តែប៉ុណ្ណោះ​។​

 

១. ចំណត​ផែ​ចាស់ (២៩០ម x ២៨ម)

​          ចំណត​លេខ​១ និង​លេខ​៣ ជំរៅ​ទឹក៖ -៩ម ដល់ -១៣ម សម្រាប់​នាវា​ដែល​មាន​ជំរៅ -៨.៥ម ចូល​ចត​។​

​          ចំណត​លេខ​២ និង​លេខ​៤ ជំរៅ​ទឹក៖ -៦.៥ម ដល់ -៨ម សម្រាប់​នាវា​ដែល​មាន​ជំរៅ​ក្រោម -៧ម ចូល​ចត​។​

 

២. ចំណត​ផែ​ថ្មី (៣៥០ម)

          ​ចំណត​លេខ​៥ (​ផ្នែក​ខាង​លិច​) ជំរៅ​ទឹក៖ -៩​ម សម្រាប់​នាវា​ដែល​មាន​ជំរៅ​ក្រោម -៨.៥​ម ចូល​ចត​។​

​          ចំណត​លេខ​៦ (​ផ្នែក​ខាងកើត​) ជំរៅ​ទឹក៖ -៩​ម សម្រាប់​នាវា​ដែល​មាន​ជំរៅ​ក្រោម -៨.៥​ម ចូល​ចត​។​

 

៣. ចំណត​ផែ​កុង​តែ​ន័រ​

          ប្រវែង​សរុប ៤០០ម (​ចំណត​លេខ​៧ លេខ​៨) ជំរៅ​ទឹក​៖ -១០.៥​ម សម្រាប់​នាវា​ដែល​មាន​ជំរៅ​ក្រោម -៨.៥ម ចូល​ចត​។​

 

៤. ផែ​ប្រេង​

          ​ចំណត (៥៣ x ៥)ម សំ​ម្រាប់​នាវា​ប្រេង​ដែល​មាន​ជំរៅ -៤.២ម ហើយ​មាន​ប្រវែង​សរុប​ក្រោម ៨០ម។​ ​ឧបករណ៍​ទាក់​ពួរ​កែឆ្នៃ (CMB) ត្រូវបាន​រៀបចំ​សម្រាប់​នាវា​ប្រេង​ដែល​មាន​ជំរៅ​ក្រោម ៦ម និង​ប្រវែង​ក្រោម ១១០ម ធ្វើការ​ចូល​ចត​។​

​ផែ សូ​គី​មិច អាច​ឲ្យ​នាវា​ដែល​មាន​ជំរៅ​ក្រោម -៩.២ម ចូល​ចត​បាន គឺ​ស្ថិត​នៅ​រយៈទទឹង​លេខ 10o43’00N និង​រយៈបណ្តោយ​លេខ 103o31’800E​។​

​ផែ តេលា អាច​ឲ្យ​នាវា​ដែល​មាន​ជំរៅ​ក្រោម -៨.៥ម ចូល​ចត​បាន គឺ​ស្ថិត​នៅ​រយៈទទឹង​លេខ 10o42,8’N និង​រយៈបណ្តោយ​លេខ 103o32’0E​។​

​ផែ អិ​លអេច​អ  អាច​ឲ្យ​នាវា​ដែល​មាន​ជំរៅ​ក្រោម -៥.៥ម ចូល​ចត​បាន គឺ​ស្ថិត​នៅ​រយៈទទឹង​លេខ 10o45,0’N និង​រយៈបណ្តោយ​លេខ 103o36,6’E​។​

​ផែ​ប្រេង ភី​ធី​ធី ស្ថិត​នៅ​រយៈទទឹង​លេខ 10o29’500N និង​រយៈបណ្តោយ​លេខ 103o36’620E ដែល​រក្សាទុក​សម្រាប់​នាវា​របស់​ក្រុមហ៊ុន PTT តែ​មួយ​ប៉ុណ្ណោះ​។​

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖