នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS
នាវេលាម៉ោង ៧:០០ នាទី ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨,០០ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៩ នាក់ (ស្រី ៨៤ នាក់) មាន ៤១ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៣៨ នាក់ (ស្រី ២៦៨ នាក់) មាន ២៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៥៩) និងអង់គ្លេស (១២៨) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល
















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖