របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៧
ក្នុងត្រីមាសទី ២ ឆ្នំា ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ៥៤.៣៨០.១៤៦.០០០ រៀល កើនជាងត្រីមាសទី ២ ឆ្នំា ២០១៦ ចំនួន ២.៥៣៣.១២២.០០០ រៀល ស្មើនឹង ៤,៨៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៨៨.៦៧៩.០០០ រៀល កើនឡើងចំនួន ៣០.៨៤៧.៨០៤.០០០ រៀល ស្មើនឹង ១០១,៦១% បើធៀបនឹងត្រីមាសទី ២ ឆ្នំា ២០១៦ ។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ១០៤.១៦១.១៥៤.០០០ រៀល កើនឡើងចំនួន ២.០៩២.២៨៨.០០០ រៀល ស្មើនឹង ២,០៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៦ និងខាតសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២.២៩១.៤៣៣.០០០ រៀល ថយចុះចំនួន ៣៣.៩៧៥.៧៦១.០០០ រៀល ស្មើនឹង ៩៣,៦៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ ។ នាថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំនួន ១.២១៣.៦៥២.៥០៤.០០០ រៀល កើនចំនួន ១៣០.៧២០.៨៥៧.០០០ រៀល ស្មើនឹង ១២,០៧% និងមូលធនសរុបមានចំនួន ៦៣៥.៦៦០.៦៤៨.០០០ រៀល កើនចំនួន ១០១.០៤៧.៦៣៧.០០០ រៀល ស្មើនឹង ១៨,៩០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៧ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ៤.៥៩ ដង |
២. | អនុបាតចរន្តលឿន | ៤.៤១ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០.០៤ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ០.០៨ % |
៥. | អនុបាតគំលាតចំណេញដុល | ២៧.៨៤ % |
៦. | អនុបាតគំលាតចំណេញភាព | ០.៩០ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥.៧០ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ២ ឆ្នាំ ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖