របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ ២០២៤
ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១២៦.៧១៦.៣៧២.០០០ រៀល មានការកើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២៣ ចំនួន ២៦.៦៤៣.៥៩២.០០០ រៀល ស្មើនឹង ២៦,៦២% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៦៣.៤៨៣.៨៤៣.០០០ រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០២៣ ចំនួន ៥៩.៤៥១.៦២៣.០០០រៀល ស្មើនឹង ១៤៧៤,៤១%។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៤៥៩.២១២.១៣៣.០០០ រៀល កើនឡើងចំនួន ៩៤.៥៧១.៣៦២.០០០ រៀល ស្មើនឹង ២៥,៩៤% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២៦.៧៣៣.៦២៩.០០០រៀល កើនឡើងចំនួន ៤.៧៦៨.១៣៩.០០០ រៀល ស្មើនឹង ៣,៩១% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៧៧៣.៣២៤.៦១៧.០០០រៀល កើនឡើងចំនួន ១៧០.៤៩៩.៦៧៧.០០០រៀល ស្មើនឹង ១០,៦៤% និងមូលធនសរុបមានចំនួន ១.០៦៩.៩០១.៧៧៦.០០០រៀល កើនឡើងចំនួន ៩៧.៨៥៦.៩០០.០០០ រៀលស្មើនឹង ១០,០៧%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៤៨ ដង |
| ២. | អនុបាតចរន្តលឿន | ២,១៥ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៤៦ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ០,៧៧ % |
| ៥. | អនុបាតគំលាតចំណេញដុល | ២៧,៦៣ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៦,៥០ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ០,៤២ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩១,៣៨ រៀល |
សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៤ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖