របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤
ក្នុងត្រីមាសទី៣ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១២០.៦១៧.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៣ ចំនួន ២៥.៧៤០.១៦៧.០០០ រៀល ស្មើនឹង ២៧,១៣% និងខាតសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧.៨៣៨.០២៧.០០០ រៀល ថយចុះប្រាក់ចំណេញចំនួន ២៩.៨៣៥.៩៧៩.០០០ រៀល ស្មើនឹង ១៣៥,៦៣%។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣២.៤៩៥.៧៦១.០០០ រៀល កើនចំនួន ៦៧.៩២៧.៧៧០.០០០ រៀល ស្មើនឹង ២៥,៦៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៣.២៤៩.៧៨៦.០០០ រៀល ថយចំនួន ៥៤.៦៨៣.៤៨៤.០០០ រៀល ស្មើនឹង ៤៦,៣៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៧១៨.១៩៩.៤២៨.០០០ រៀល កើនចំនួន ១១៥.៣៧៤.៤៨៨.០០០រៀល ស្មើនឹង ៧,២០% និងមូលធនសរុប មានចំនួន ១.០១៩.៤៨៧.៣៩៤.០០០ រៀល កើនឡើងចំនួន ៤៧.៤៤២.៥១៨.០០០រៀល ស្មើនឹង ៤,៨៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៤៨ ដង |
២. | អនុបាតចរន្តលឿន | ២,១៥ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៤៦ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ០,៧៧ % |
៥. | អនុបាតគំលាតចំណេញដុល | ២៧,៦៣ % |
៦. | អនុបាតគំលាតចំណេញភាព | ៦,៥០ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ០,៤២ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩១,៣៨ រៀល |
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៤ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖