ផែន​ការ​អភិវឌ្ឍន៍

         ដោយសារតែ ស្ថានភាព​នយោបាយ និង​សេដ្ខកិច្ច​ប្រទេស​កម្ពុជា មាន​សន្តិភាព និង​ស្ថេរភាព បន្ទាប់​ពី​ការ បោះឆ្នោត​ជា​សាកល​ក្នុង​ឆ្នាំ ១៩៩៣ មក រដ្ឋាភិបាល​ជប៉ុន ក៍​ដូចជា​ទីភ្នាក់ងារ JICA បាន​ផ្តល់​ជំនួយឥតសំណង​ជំនួយ សហប្រតិបត្តិកា​រ​បចេ្ចកទេស និង​ប្រាក់​កម្ចី​សម្បទាន ជា​បន្តបន្ទាប់ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ការអភិវឌ្ឍ កំពង់ផែ​ក្រុងព្រះសីហនុ ដូចជា ការស្តារ​ឡើង​វិញ និង​ការពង្រីក​នូវ​រចនាសម្ព័ន្ធ​រូបវន្ត​កំពង់ផែ ដើម្បី​ពង្រឹង នូវ សមត្ថភាព ប្រតិបត្តិ​លើកដាក់​ទំនិញ​កុង​តែ​ន័រ ។​

          ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាន​ផ្តល់​ប្រាក់​កម្វី​សម្បទាន​សរុប​ប្រមាណ 19,600,000,000 យ៉េន​ជប៉ុន (US$ 178,500,000) ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រាប់​អភិវឌ្ឍ​ផ្នែក​រឹង និង ផ្នែក​ទន់ រួមមានៈ​

          ១. ​គម្រោង​ស្តារ​បន្ទាន់​កំពង់ផែ​ក្រុងព្រះសីហនុ (2002-2005) ប្រើប្រាស់​ប្រាក់កម្ចី ODA​លេខៈ CP-P3 ក្នុង​ទឹកប្រាក់​សរុប 4,142,000,000​យ៉េន​ជប៉ុន (33.7 លាន​ដុល្លា​)  សម្រាប់​អភិវឌ្ឍ និង​សាងសង់​ចំណត​ផែ​កុង​តែ​ន័រ ប្រវែង ២៤០​ម ទីលាន​កុង​តែ​ន័រ ៨.៥ ហ​ត ព្រមទាំង បូម​ស្តារ​អាង និង​ឃ្លង​នាវា​ជម្រៅ -១១​ម ជាដើម ។​

          ២. ​គម្រោង​ពង្រីក​បន្ទាន់​កំពង់ផែ​ក្រុងព្រះសីហនុ (2005-2009)​ប្រើប្រាស់​ប្រាក់កម្ចី ODA លេខៈ CP-P4 ក្នុង​ទឹកប្រាក់​សរុប 4,313,000,000​យ៉េន​ជប៉ុន (34.8 លាន​ដុល្លា​) សម្រាប់​អភិវឌ្ឍ និង​សាងសង់ ចំណត​ផែ​កុង​តែ​ន័រ បន្ថែម ប្រវែង​១៦០​ម ទីលាន​កុង​តែ​ន័រ ៣.៥ ហ​ត សាងសង់​អាគារ​រដ្ឋបាល​ច្រកចេញចូល​តែ​១ ព្រមទាំង ពង្រីង និង បូម​ស្តារ​អាង និង​ឃ្លង​នាវា​បន្ថែម ជម្រៅ -១១​ម​។ ក្រៅពីនេះ បាន​បំពាក់​បន្ថែម​នូវ​គ្រឿងចក្រ​ទំនើប​សម្រាប់​លើក​ដាក់ កុង​តែ​ន័រ ប្រភេទ QC ០២ គ្រឿង និង​ប្រភេទ RTG ០៥ គ្រឿង រថយន្ត និង​កន្ទុយ​សណ្តោង ០៨ គ្រឿង ព្រមទាំង ប្រព័ន្ធ​កុំ​ព្យូរទ័​រ​ស្វ័យប្រវត្តិក​ម្ម ០១ ក​ម្លេ ។

          ​៣.​ គម្រោង​សិក្សា​លទ្ធភាព​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ (2007-2009) ប្រើ ប្រាស់​ប្រាក់កម្ចី ODA លេខៈ CP-P6 ក្នុង​ទឹកប្រាក់​សរុប 318,000,000​យ៉េន​ជប៉ុន (2.8 លាន​ដុល្លា​) សម្រាប់​សិក្សា លទ្ធភាព និង​គំនួ​ស​ប្លង់​លំអិត នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ។​

          ៤.​ គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ (2009-2012) ប្រើប្រាស់​ប្រាក់កម្ចី ODA លេខៈ CP-P8 ក្នុង​ទឹកប្រាក់​សរុប 3,651,000,000 យ៉េន​ជប៉ុន (32.9 លាន​ដុល្លា​) សម្រាប់​សាងសង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូបវន្ត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ដូចជា អាគារ​រដ្ឋបាល​ច្រកចេញ​-​ចូល​តែ​១  ស្ថានីយ៍ ភស្តុភារ​កុង​តែ​ន័រ ផ្លូវថ្នល់​ចូល​និង​ផ្លូវថ្នល់​ក្នុង​តំបន់ SEZ ដី​ជួល​សម្រាប់​សាងសង់​រោងចក្រ ៤៥​ហ​ត រោងចក្រ​សម្រាប់​ជួល ០១​ខ្នង អាគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក​-​កម្មករ អាង​ចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធ​ផ្តត់ផ្គង់​ទឹកស្អាត អគ្គីសនី និង​ទូរគមនាគមន៍ ។​ល​។​

          ​៥.​ គម្រោង​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ (2015-2017) ប្រើប្រាស់​ប្រាក់កម្ចី ODA លេខៈ CP-P10 ក្នុង​ទឹកប្រាក់​សរុប 7,176,000,000 យ៉េន​ជប៉ុន (74.2 លាន​ដុល្លា​)៖

          ​បន្ថែម​លើ​ឋបនីយភណ្ឌ​មាន​ស្រាប់ ក​.​ស​.​ស បាន​កំពុង​សាងសង់​ចំណត​ផែ​ពហុ​បំណង  ដែល​មាន​ប្រវែង​បណ្តោយ ប្រវែង​៣៣០​ម និង​ជម្រៅ​ទឹក -១៣.៥​ម សម្រាប់​ប្រតិបត្តិ​ការលើកដាក់​ទំនិញ​រាយ​និង​ទំនិញ​ទូទៅ និង​សាងសង់ មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ប្រេង​ក្នុង​ដែនសមុទ្រ ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ចំណាំង​ឈើ ចំណិត​ដំឡូង​មី​ក្រៀម ជាពិសេស ដើម្បី​ឆ្លើយតប​នឹង​ការពង្រីក​យុទ្ធសាស្ត្រ​នាំ​អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល កម្ពុជា និង​បម្រើសេវា​ភស្តុភារ​កម្ម​សម្រាប់​ការរុករក​ប្រង​ក្នុង​ដែន​សមុទ្រ​កម្ពុជា ក៍​ដូចជា ជួយ​ជម្រុញ​ដល់​កំណើន​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ។​

          ​ក្រៅ​ពី​គម្រោង​ប្រាក់កម្ចី ODA ជប៉ុន ដូច​រៀបរាប់​ខាងលើ បាន​ផ្តល់​នូវ​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស (TCA) និង​ជំនួយឥតសំណង (GA) ជា​បន្តបន្ទាប់ ដូចខាងក្រោមៈ​

          -​ ការសិក្សា​ផែនការមេ និង​ការសិក្សា​លទ្ធភាព របស់​កំពង់ផែ​ក្រុងព្រះសីហនុ (1996-1997),
          -​ ការសិក្សា​ស្តីពី​ការអភិវឌ្ឍ​នៃ​តំបន់​សម្រាប់​ច្រករបៀង​លូតលាស់​ភ្នំពេញ​-​ក្រុងព្រះសីហនុ  (2002-2003),
          - ​ការសិក្សា​ផែនការមេ សម្រាប់​វិស័យ​នាវាចរណ៍ និង​កំពង់ផែ នៅ​ប្រទេស​កម្ពុជា (2006-2007),
          -​ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ និង​ឧបករណ៍​នៅតាម​កំពង់ផែ​អន្តរជាតិ​ទាំង​ពីរ​នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ដោយ​ប្រើប្រាស់​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​តម្លៃ​សរុប 9 លាន​ដុល្លា
          -​ គម្រោង​ស្ថាបនា​គោលនយោបាយ​កំពង់ផែ​ជាតិ និង​ប្រព័ន្ធ​រដ្ឋបាល (2009-2011)
          - ​គម្រោង​សិក្សា​ស្តី​ពី​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​អភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (2011-2012), និង​
          -​ គម្រោង​អភិវឌ្ឍ​សមត្ថភាព​នៃ​ការគ្រប់គ្រង និង​ប្រតិបត្តិការ​ចំណត​ផែ​កុង​តែ​ន័រ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ (2013-2016)​។

          ​ទន្ទឹម​ហ្នឹង​នេះ ដើម្បី​ជួយ​ជម្រុញ​ដល់​ការកសាង​សមត្ថភាព នៃ​ការគ្រប់គ្រង និង​ប្រតិបត្តិការ​ចំណត​ផែ​កុង​តែ​ន័រ ក៍​ដូចជា​ការជួយ​ជម្រុញ​ផែ្ន​ក​ទីផ្សារ​នៃ​តំបន់​សេដ្ឋកិច្ច​កំពង់ផែ​ក្រុងព្រះសីហនុ នោះ រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជូន​ជា​បន្ត បន្ទាន់​នូវ ជំនាញការ JICA ០៥ រូប មក​ជួយ​ក​.​ស​.​ស ចាប់តាំងពី​ឆ្នាំ​២០០៥ ។​

          ​ជាក់ស្តែង បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ បាន​កើនឡើង​ជា​បន្តបន្ទាប់​ពី 10%  ទៅ 15%  ក្នុង មួយឆ្នាំ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ ក​.​ស​.​ស បាន​លើក​ដាក់​ទំនិញ 2,217,150​តោន  នៅ​ឆ្នាំ​២០១០ និង​3,423,919  តោន នៅ​ឆ្នាំ​២០១៤ ដែល​ជា​មធ្យម​ទំនិញ​កើនឡើង 12.5% ក្នុង​១​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ រំពឹងថា​នឹង​កើនឡើង ប្រមាណ 4,000,000 តោន កើន​លើស​ឆ្នាំ​២០១៤​ប្រមាណ 15%​។ ក្នុងនោះ បរិមាណ​ទំនិញ​កុង​តែ​ន័រ ក៍​កើនឡើង​គួរ ឲ​កត់សំគាល់ ដោយ​បរិមាណ​កុង​តែ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ឆ្នាំ​២០១០ គឺ 222,928 TEUs និង 333,904 TEUs ពោល​គឺ​កើនឡើង​ជា​មធ្យម 12% ក្នុង​១​ឆ្នាំ  ហើយ​រំពឹង​ថា​នៅ​ឆ្នាំ​២០១៥​នេះ ក​.​ស​.​ស នឹង​លើក​ដាក់កុង​តែ​ន័រ ប្រមាណ 394,000 TEUs ជាមួយ​អត្រាកំណើន 18%  បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ។

          សរុបសេចក្តី​មក សមិទ្ធិផល​ដែល​សម្រច​បាន​ដូច​រៀបរាប់ខាង​លើ ឆ្លុះបញ្ចាំង​ឃើញថា ការ​ប្រើបាស់​ប្រាក់កម្ចី សម្បទាន ODA ជំនួយឥតសំណង និង​ជំនួយ​សហប្រតិបត្តិការ​បចេ្ចកទេស ដោយ​រដ្ឋាភិបាល​ជប៉ុន ក៍​ដូចជា​ទីភ្នាក់ងារ JICA សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផែ្ន​ករឹង និង​ផ្នែក​ទន់ របស់​កំពង់ផែ​ក្រុងព្រះសីហនុ បានប្រែក្លាយ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​របស់​កម្ពុជា ជា​កំពង់ផែ​មាន​លក្ខណៈ​អន្តរជាតិ ដែល​គុណភាព​មាន​សេវា​ល្អប្រសើរ ប្រកប​ដោយ​សន្តិសុខ និង​បរិស្ថាន​ល្អ ក៍​ដូចជា​ជួយ​ជម្រុញ​ផលិតភា ព និង​បំពេញចិត្ត​ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍ និង​តម្លៃ​ប្រកប​ដោយ​ការប្រកួត ប្រជែង​ដល់​អ្នក​ប្រើបាស់​ផែ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​បាន ។ ទន្ទឹម ហ្នឹង​នេះ កំពង់ផែ​ក្រុងព្រះសីហនុ បាន​កំពុង​ដើរតួនាទី​ដ៍ស​កម្ម​ជា​ច្រកទ្វា​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ជួយ​សម្រួល​ដល់​ការ​នាំចូល និង​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា ដោយ​បាន​ចូលរួមចំណែក​ក្នុង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា ។​

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • CMA CGM
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់​ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖