នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្សីចំនួន ០៣ គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្សីចំនួន ០៣ គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

May 23, 2018

វេលាម៉ោង ២:០០ រសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្សីចំនួន ០៣ គ្រឿង នាវាទី ០១ ឈ្មោះ Admiral Vinogradov,​ នាវាទី ០២ ឈ្មោះ Adimral Tribus លេខ៥៦៤ និងនាវាទី ០៣ ឈ្មោះ Pechem Kolpashikov បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ នៅអំឡុងពេលសំចត​របស់នាវាកងទ័ព​ជើង​ទឹក​រុស្សីនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតិអោយ Mr. Oleg KOROLEV, Captain (Navy) រួមទាំងសហការី បានចូលជួបសំណេះសំណាល និងសំដែងការគួរសម ៕

 

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries