ឯកឧត្តម លូ គឹមឈន់ បានអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដឹកនាំសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា ទៅពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣០ព្រឹក ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ បានអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដឹកនាំសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា ទៅពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៥ឃុំ (ឃុំទងត្រឡាច ឃុំជីបាល ឃុំខ្នារស ឃុំស្វាយពោធិ៍ ឃុំប្រាំយ៉ាម) នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕