អង្គប្រជុំអ្នកពាក់ព័ន្ធលើកទី២ ស្តីពីការពិគ្រោះយោបល់សាធារណៈ ផែ្នកបរិស្ថាននិងសង្គមសម្រាប់ការសិក្សាលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតែន័រថ្មី
នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅ សណ្ឋាគារឆ្នេរថ្មីខេត្តព្រះ សីហនុ អង្គប្រជុំអ្នក ពាក់ព័ន្ធលើកទី២ ស្តីពីការពិគ្រោះយោបល់ សាធារណៈ ផែ្នកបរិស្ថាននិងសង្គមសម្រាប់ការសិក្សាលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតែន័រថ្មីកំពង់ផែក្រុងព្រះសីហនុ បានប្រារព្ធធ្វើឡើងក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ របស់ ឯ.ឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯ.ឧ ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ឯ.ឧ លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក និងតំណាង JICA Study Team ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក-លោកស្រី ជាមន្ត្រីតាមមន្ទីរ ពាក់ព័ន្ធនានា អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ អ្នកនេសាទ និងអ្នកចិញ្ចឹមត្រី ដែលរស់នៅក្បែរទីតាំងគម្រោង ប្រមាណ ៦០នាក់ ។