ពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ បង្រៀនបំប៉នស្ម័គ្រចិត្ត ដើម្បីបើកវគ្គបំប៉នដោយមិនគិតប្រាក់
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្ត ដើម្បីបើកវគ្គបំប៉នដោយមិនគិតប្រាក់ ផ្តល់ជូនសិស្សានុសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង ០៥ វិទ្យាល័យមានដូចជា: វិទ្យាល័យស្រីសន្ធរ, វិទ្យាល័យវង់តឹក, វិទ្យាល័យព្រែកដំបូក, វិទ្យាល័យហេងសំរិន ឬស្សីស្រុក, និងវិទ្យាល័យប៉េងហួត ស្វាយតានាន់ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕