ពិធីអបអរខួបទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦
កាលពីព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរខួបទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ " កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា " ក្នុងគោលបំណងកៀរគររកមូលនិធិជួយឧបត្ថម្ភគាំ ទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា ។ អង្គពិធីនេះប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយមានការចូលរួមឧបត្ថម្ភគាំទ្រ ពីឯកឧត្តម លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ព្រះសង្ឃ និងមន្ត្រីរាជការ នេះបង្ហាញអោយឃើញពីការជឿជាក់ និងទុកចិត្តមកលើកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ពិធីនេះទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជននានាសរុប ៣២៧,១៥៣ ដុល្លារអាមេរិក ៕