ឯកឧត្តម យន្ត មីន និងឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ បានចុះជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់
នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងលោកជំទាវ បានចុះជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ដោយបានចែកជូនប្រជាពលរដ្ឋនូវទឹកបរិសុទ្ធ និងបានដឹកទឹកស្អាតផ្តល់ជូនសម្រាប់ប្រើប្រាស់តាមបណ្តាផ្ទះប្រជាពលរដ្ឋ ៕