ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិ ជំនាន់ទី១៦ ចំនួន ៩៩នាក់ ដែលដឹកនាំដោយនាយទាហានយោធាចារ្យ ចំនួន ១៥នាក់
នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិ ជំនាន់ទី១៦ ចំនួន ៩៩នាក់ ដែលដឹកនាំដោយនាយទាហានយោធាចារ្យ ចំនួន ១៥នាក់ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ស្វែងយល់និងដកបទពិសោធន៍លើការងារដឹកនាំបញ្ជា និងការគ្រប់គ្រងកំពង់ផែ។